សេចក្តីប្រកាសព័ត៍មានស្តីពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ។
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង និងថៅកែ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងការសម្របសម្រួលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំអោយភាគីជម្លោះ និងបានណែនាំទៅ គណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការសម្របសម្រួលបញ្ចប់ជម្លោះនេះនៅក្រៅប្រព័ន្ធតុលាការ ដោយកុំឲ្យបន្តដេញដោលរកខុសត្រូវអ្វីបន្ថែមទៀត ពិសេសកុំមានការគុំគួនគ្នា […]
សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ
នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ […]
ក្រុមហ៊ុនយន្តហោះអាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គត់យន្តហោះឈាឈានមុខមួយរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើយន្តហោះឯកជន(Private Jet)។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកពពង្រីកការតភ្ជាប់ និងទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសល្អដល់ក្រុមហ៊ុន។ […]
ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥
នៅក្នុងឱកាសចូមរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគី ដឹកនាំដោយ ឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន។ ឯកឧត្តមប្រធានបានស្វាគមន៍ប្រទេសតួកគី ដែលមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងអាស៊ាន។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានអញ្ជើញភាគីមិត្តចូលរួមសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា ដែលនឹងប្រកាសនូវគំនិតផ្តួចផ្តើម «ធម្មនុញ្ញសន្តិភាព»។ ឯកឧត្តម Osman Saglam បានទទួលយកការអញ្ជើញ និងសូមអរគុណដល់សភាកម្ពុជា ដែលគាំទ្រដល់ការចូលជាសមាជិកសង្កេតការណ៍ AIPA របស់សភាតួកគី កាលពីឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងតួកគី និងកម្ពុជា និងតំបន់អាស៊ាន ដែលតួកគីផ្តោតសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបទពិសោធ និងសក្ដានុពលអំពីការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ និងការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ តំណាងរដ្ឋសភាកម្ពុជា និងតួកគី នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូសភាប្រទេសទាំងពីរ ៕ ប្រភព៖ […]
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពសំអាតច្រាំង ដងស្ទឹងព្រែកត្នោត
នារសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាព អេស្កាវ៉ាទ័រកាយសំអាតច្រាំង នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ចាប់ពីស្ពានខាងលិច រហូតដល់ទំនប់ខាងកើត។ ឯកឧត្តមបណ្ឌិតបានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំជំរុញ និងយកចិត្តទុកដាក់តាមដានក្នុងការសំអាតអោយបានស្អាតល្អ លឿនឆាប់រហ័ស និងធានាអោយបាននៅសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្តិភាពល្អជូនប្រជាពលរដ្ឋដើម្បីត្រៀមសម្រាប់ថ្ងៃប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ៕
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ
នៅព្រឹក ថ្ងៃទី ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ និងរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែត្រីមាស និងឆមាសរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ តាមរយៈប្រព័ន្ធអនឡាញZoom នៅបន្ទប់វិឌីអូ សាលាខេត្តកំពង់ចាម ។ ក្រោយចប់កិច្ចប្រជុំជាមួយអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ឯកឧត្តម ក៏បានបន្តដឹកនាំប្រជុំ និងពិភាក្សាលើការធ្វើរបាយការណ៍ និងការបញ្ជូនរបាយការណ៍ទៅអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ។
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោកនាយក នាយករងទីចាត់ការ លោកប្រធាន លោកអនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ រៀបចំនៅសាលាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍ សមាគម នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” នៅសណ្ឋាគារភ្នំប្រុស សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ។
លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ។ ដោយដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ទាំងបួន លោក លោកស្រី អង្គការការសងម្គសុីវិល និងមន្ត្រីពាក់ព័ន្ធ ។ របៀបវារៈដូចខាងក្រោមៈ ២.ត្រួតពិនិត្យ កូរ៉ូមប្រជុំ ៣.ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងរបៀបវារៈ ៤.ពិនត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលេីកទី២ អាណត្តិទី៤ ររបស់ក្រុមប្រឹក្សាក្រុង។ ៥. ពិនត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលេីកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ៦.ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចក្រុមប្រឹក្សាក្រុងចុះជួយសង្កាត់ទាំងបួន សម្រាប់អាណត្តិទី៤ ៧.ពិនិត្យ និអនុម័ត តារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តសម្រាប់មន្ត្រីរាជការ ប្រចាំខែកក្កដា ឆ្នាំ២០២៤ ៨.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ៩.មតិយោបល់គណៈអភិបាលក្រុងកំពង់ចាម ១០.បញ្ហាផ្សេងៗ។