កំពង់ស្ពឺ ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឲស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ទីរ/អង្គភាព ជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះដឹដឹកនាំដោយឯកឧត្ដម ហន ភក្ដី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ បញ្ហាប្រឈម សំណើ សំណូមនានា និងទិសដៅអនុវត្តការងារបន្ត ធ្វើការកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ របស់មន្ទីរអង្គភាពមុនដាក់របាយការណ៍នេះ ជូនគណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិនិត្យ និង សម្រេច មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ ៕ ប្រភព៖រដ្ឋបាលខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
ឯកឧត្តម សាលី ដារ៉ា អគ្គាធិការរង និងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
នារសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាលី ដារ៉ា អគ្គាធិការរង និងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារS ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ៕ ប្រភព៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ » (https://www.facebook.com/GeneralDepartmentofInspection)🌐Facebook (https://www.facebook.com/GeneralDepartmentofInspection?mibextid=LQQJ4d) » (https://www.facebook.com/training.interior) 🌐Telegram (https://t.me/GDI_MOI) » (https://www.facebook.com/training.interior) 🌐TikTok […]
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចាកចេញពីរាជធានីដូហា រដ្ឋកាតា ឆ្ពោះទៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីដូហា រដ្ឋកាតា បានអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីដូហា រដ្ឋកាតា ក្នុងដំណើរឆ្ពោះទៅកាន់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ ដើម្បីបន្តដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានឯកឧត្តម លោកជំទាវជាឥស្សរជនជាន់ខ្ពស់រដ្ឋសភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញទៅដល់រដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ #ហនសែន #HunSen #បរធានព្រឹទ្ធសភា #កមពុជា #Cambodia #អរគណសន្តិភាព #ThanksPeace Connect with Samdech Hun Sen : 🌐Telegram (https://t.me/spmhunsen) 🌐TikTok (https://www.tiktok.com/@hunsenofcambodia) 🌐Twitter (https://twitter.com/hunsencambodia) […]
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដែលត្រូវបានតែងតាំងលោក យឹម ណន ជាប្រធានមន្ទីរ ជំនួស លោក ឈៀង តុលា ដែលត្រូវបានចូលនិវត្តន៍ ដែលរៀបចំឡើងនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ អគាររដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកអភិបាលក្រុង ស្រុក មន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញដល់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកាពីតល់ កាលពីវេលាម៉ោង១៣និង១០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង១២និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម លីវ ជិនថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន ព្រមទាំងឯកឧត្តម លោកជំទាវជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។ ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព នៃដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើសេចក្តីរាយការណ៍ជូនជាបន្តបន្ទាប់ ៕ Connect with Samdech Hun Sen : 🌐Telegram (https://t.me/spmhunsen) […]
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ មហាសន្និបាតសន្និសីទអន្តរជាតិ ICAPP លើកទី១២ មានចូលរួមពីបណ្តាគណបក្សនយោបាយនៅ អាស៊ីជិត ៦០ មកពីជាង៤០ ប្រទេសបានជួបជុំគ្នាលើទឹកដីកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជាប្រធានបទដ៏សំខាន់ឆ្លើយតបនឹងបរិបទតំបន់ និងពិភពលោក។ រាជធានីភ្នំពេញ ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ Connect with Samdech Hun Sen : 🌐Telegram (https://t.me/spmhunsen) 🌐TikTok […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)
នៅរាត្រីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី ១២ (ICAPP 12) និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) បានរៀបចំពិធីជប់លៀង(Gala dinner) ជូនដល់បណ្ដាប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយនានា ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ពិធីរៀបចំជប់លៀងជូនដល់ប្រតិភូនៃមហាសន្និបាតនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ប្រកបដោយភាពរីករាយ និងជោគជ័យជាមហាគ្រួសារ ICAPP៕ Connect with Samdech Hun Sen : 🌐Telegram (https://t.me/spmhunsen) 🌐TikTok (https://www.tiktok.com/@hunsenofcambodia) 🌐Twitter (https://twitter.com/hunsencambodia) 🌐YouTube (https://www.youtube.com/@hunsencambodia) 🌐Instagram (https://instagram.com/hunsencambodia) 🌐Website (http://samdechhunsen.gov.kh/)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ានជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ានជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ #KAOKIMHOUN #ASEAN #GeneralSecretary #ហនសែន #HunSen #បរធានព្រឹទ្ធសភា #កមពុជា #Cambodia #អរគណសន្តិភាព #ThanksPeace Connect with Samdech Hun Sen : 🌐Telegram (https://t.me/spmhunsen) 🌐TikTok (https://www.tiktok.com/@hunsenofcambodia) 🌐Twitter (https://twitter.com/hunsencambodia) 🌐YouTube (https://www.youtube.com/@hunsencambodia) 🌐Instagram (https://instagram.com/hunsencambodia) 🌐Website (http://samdechhunsen.gov.kh/)
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត […]
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាកិច្ចចាប់ផ្ដើម សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាគមកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយទាំងអស់ ដែលជាម្ចាស់ដើមទាន ប្រធានផ្តើមបុណ្យ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរពីព្រះរាជាណាចក្រកម្ពុជា សម្តេចពិតជាមានសេចក្តីរំភើប និងសោមនស្ស រីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា […]