ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅវិមាន៧មករា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ និងភូមិភាគទី៣ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)

មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញក្នុងជំនួបពិភាក្សាការងារផ្លូវការដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម​ និ ផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ មករា ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia

ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីករណីចុះបញ្ជីដីអាងទឹកបាក់ធ្មេញ

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីករណីចុះបញ្ជីដីអាងទឹកបាក់ធ្មេញ ស្ថិតនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អគាររដ្ឋបាលខេត្ត។

ព័ត៌មានជាតិ

ឃុំខ្លួន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងសម្អាតប្រាក់

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ។ តំណាងអយ្យការបានបេីកការស៊េីបសួរ លេីឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហេីយពីបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល។ ហើយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក […]

ព័ត៌មានជាតិ

ការជួបគ្នារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និង លោកស្រី Samantha Power

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យ លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ទីក្រុងដាវ៉ូស សហព័ន្ធស្វីស រសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ Connect with Samdech Hun Sen :