នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់
Related Articles
ក្រុមហ៊ុនយន្តហោះអាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គត់យន្តហោះឈាឈានមុខមួយរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើយន្តហោះឯកជន(Private Jet)។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកពពង្រីកការតភ្ជាប់ និងទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសល្អដល់ក្រុមហ៊ុន។ […]
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026
ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅអាគារ The Kampus គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈ ប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី <កិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦> ក្រោមអធិបតីភាពរបស់ ឯកឧត្តមខៀវ ភារិទ្ធ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំងM-150។ លោកសុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង បានមានប្រសាសន៍ថា៖ លោក និងM-150 ពិតជាមានសេចក្តីរីករាយណាស់បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត […]
អភិបាលខេត្តកំពង់ចាម សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា មានតម្លៃជាង៣៥ម៉ឺនដុល្លារ ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ក្នុងស្រុកកំពង់សៀម
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ស្ថិតនៅឃុំរអាង ស្រុកកំពង់សៀម។ អញ្ជើញមានបប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសំដែងការកោតសរសើរចំពោះ ព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានដឹកនាំគៀងគរពុទ្ធបរិស័ទជិតឆ្ងាយ ដោយមានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ចំនួន ២៥២,៥០០ ដុល្លារ ដើម្បីការកសាងសមិទ្ធផលទាំងនេះ ឱ្យកើតឡើងជារូបរាងក្នុងរយៈពេល ៤ឆ្នាំ ដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ក្រោមបរិយាកាសនៃសុខសន្តិភាព ព្រោះថាមានសុខសន្តិភាព ទេីបយេីងមានឱកាសធ្វើបុណ្យជួបជុំគ្នាបាន ។ ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រេីនរំឮកដល់គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឈទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានជុំនឿទុកចិត្ត ក្នុងការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ពីព្រោះថា មានជុំនឿជឿជាក់ទេីបពុទ្ធបរិស័ទយើង ចូលបុណ្យដេីម្បីកសាងសមិទ្ធផលផ្សេងៗ ។ […]